១ ពង្សាវតារក្សត្រ 20:32ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ គេក៏ស្លៀកសំពត់ធ្មៃ ព្រមទាំងដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែលទូលថា៖ «បេន-ហាដាដជាអ្នកបម្រើរបស់ទ្រង់ទូលថា "សូមទុកជីវិតឲ្យទូលបង្គំនៅរស់ផង"»។ ស្តេចអ៊ីស្រាអែលសួរថា៖ «ដូច្នេះ តើលោកនៅរស់ឬ? លោកជាបងប្អូននឹងយើងដែរ» សូមមើលជំពូក |
ដូច្នេះ ឧកញ៉ាវាំង និងចៅហ្វាយទីក្រុង ព្រមទាំងពួកចាស់ទុំ និងពួកអ្នកដែលបានបីបាច់រក្សាពួកបុត្រា ក៏ចាត់គេឲ្យទៅជម្រាបព្រះបាទយេហ៊ូវថា៖ «យើងខ្ញុំរាល់គ្នា ជាអ្នកបម្រើរបស់លោក នឹងធ្វើតាមតែលោកបង្គាប់គ្រប់ជំពូក យើងខ្ញុំមិនព្រមតាំងអ្នកណាឲ្យធ្វើជាស្ដេចទេ សូមលោកធ្វើតាមសេចក្ដីដែលលោកគិតឃើញថាល្អចុះ»។