ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដីមួយពីព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ» ព្រះនាងឆ្លើយតបថា៖ «ចូរពោលឲ្យអស់សេចក្ដីទៅចុះ»។
ទ្រង់ទូលថា៖ «ព្រះនាងជ្រាបហើយថា រាជ្យនេះជារបស់ទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ។
ទ្រង់ទូលថា៖ «ទូលបង្គំសូមព្រះនាងទូលដល់ព្រះបាទសាឡូម៉ូន ដ្បិតទ្រង់នឹងមិនប្រកែកចំពោះព្រះនាងទេ គឺសូមឲ្យទ្រង់ប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែមមកធ្វើជាភរិយារបស់ទូលបង្គំ»។
«មាតាចង់សូមការតូចមួយពីបុត្រ សូមកុំប្រកែកឡើយ»។ ស្តេចមានរាជឱង្ការតបថា៖ «សូមមាតាមានព្រះសវនីយ៍មកចុះ ទូលបង្គំមិនប្រកែកទេ»។
ដោយយល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ សូមកុំបោះបង់អ្នកដែលព្រះអង្គ បានចាក់ប្រេងតាំងឡើយ។
ទូលបង្គំបានសូមសេចក្ដីពីរប្រការពីព្រះអង្គ សូមកុំខាននឹងប្រទានសេចក្ដីទាំងពីរនោះ ដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ