លុះកន្លងយូរបន្តិចមក ទឹកជ្រោះក៏រីងទៅ ព្រោះមិនមានភ្លៀងធ្លាក់នៅស្រុកនោះសោះ។
ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកជ្រោះនោះ។
ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់លោកថា៖
ប្រសិនបើព្រះអង្គទប់ទឹក នោះទាំងអស់ក៏រីងស្ងួតទៅ ប្រសិនបើព្រះអង្គបើក នោះក៏លិចលង់ផែនដីអស់។
៙ ព្រះអង្គធ្វើឲ្យទន្លេត្រឡប់ទៅជាទីរហោស្ថាន ឲ្យក្បាលទឹកប្រែទៅជាដីខ្សោះ
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
សូម្បីតែសត្វនៅដីទាំងប៉ុន្មាន ក៏ដង្ហក់រកព្រះអង្គដែរ ព្រោះប្រភពទឹកទាំងប៉ុន្មានរីងស្ងួតទៅ ហើយភ្លើងក៏បានឆេះវាលស្មៅ នៅទីរហោស្ថានអស់ដែរ។
ព្រះយេហូវ៉ានឹងវាយអ្នកដោយជំងឺរីងរៃ ជំងឺគ្រុនក្ដៅ កើតពិស ក្តៅខ្លួនដូចភ្លើង និងកើតមានការរាំងស្ងួត ស្រូវស្កក ហើយក្រាស៊ី។ សេចក្ដីវេទនាទាំងនេះនឹងដេញតាមអ្នក រហូតទាល់តែអ្នកវិនាស។