Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ពង្សាវ‌តារ‌ក្សត្រ 17:19

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​លោក​ឆ្លើយ​តប​ថា៖ «សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ» រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​ស្នាក់​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នាង​និយាយ​ទៅ​លោក​អេលីយ៉ា​ថា៖ «ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ តើ​ខ្ញុំ​នឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សម្លាប់​កូន​ខ្ញុំ​ឬ?»

រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​នាំ​សេចក្ដី​អាក្រក់​មក​លើ​ស្ត្រី​មេម៉ាយ​នេះ ដែល​ទូល‌បង្គំ​អាស្រ័យ​នៅ​ជា‌មួយ ដោយ​សម្លាប់​កូន​នាង​ដែរ​ឬ?»

សូម​ឲ្យ​យើង​ធ្វើ​បន្ទប់​មួយ​តូច​នៅ​លើ​ជញ្ជាំង ព្រម​ទាំង​ដាក់​គ្រែ តុ កៅអី និង​ជើង​ទៀន សម្រាប់​លោក​ផង។ ដូច្នេះ កាល​ណា​លោក​មក​ផ្ទះ​យើង នោះ​នឹង​នៅ​ក្នុង​បន្ទប់​នោះ»។

នាង​បាន​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​គ្រែ​អ្នក​សំណព្វ​របស់​ព្រះ បិទ​ទ្វារ​ជិត ហើយ​ក៏​ចេញ​ទៅ។

ពេល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ គាត់​បាន​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​គ្រែ​របស់​លោក។

នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ គេ​បាន​លាង​សព​នាង ហើយយក​ទៅ​តម្កល់ទុក​នៅ​បន្ទប់​ខាង​លើ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម