Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ពង្សាវ‌តារ‌ក្សត្រ 16:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​នៅ​ឆ្នាំ​ទី​សាម​សិប​មួយ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា ដែល​អំរី​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​បាន​ដប់ពីរ​ឆ្នាំ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ធើសា​បាន​ប្រាំមួយ​ឆ្នាំ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ប្អាសា​បាន​ជ្រាប ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​ធើសា​វិញ

តែ​ប្រជាជន​ដែល​ចូល​ដៃ​ខាង​អំរី គេ​ឈ្នះ​ពួក​ខាង​ធីបនី​ជា​កូន​គីណាត ដូច្នេះ ធីបនី​ក៏​ស្លាប់​ទៅ ហើយ​អំរី​ឡើង​សោយ‌រាជ្យ។

លុះ​ដល់​ឆ្នាំ​ទី​សាម​សិប​ប្រាំ​បី ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី​បាន​ម្ភៃពីរ​ឆ្នាំ

លុះ​ដល់​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​មួយ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អេឡា​ជា​កូន​ប្អាសា សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​ធើសា ក៏​សោយ‌រាជ្យ​បាន​ពីរ​ឆ្នាំ។

កាល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃពីរ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​មួយ​ឆ្នាំ មាតាទ្រង់​ព្រះ‌នាម អ័ថា‌លា ជា​បុត្រី​អំរី ដែល​បាន​ធ្វើ​ជា​ស្តេច​អ៊ីស្រា‌អែល។

កាល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សែសិប​ពីរ​ព្រះ‌វស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​មួយ​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាមថា អ័ថា‌លា ជា​បុត្រី​អំរី។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម