Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ពង្សាវ‌តារ‌ក្សត្រ 16:20

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​កិច្ច‌ការ​ផ្សេង​ទៀតរបស់​ស៊ីមរី និង​ការ​ដែល​លោក​ក្បត់ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កិច្ច‌ការផ្សេងៗ​របស់​យេរ៉ូ‌បោម គឺ​ពី​ការ​ធ្វើ​ចម្បាំង​យ៉ាង​ណា និង​សោយ‌រាជ្យ​យ៉ាង​ណា សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

កិច្ច‌ការផ្សេងៗ​ទៀត​ដែល​ណាដាប​បាន​ធ្វើ គឺ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែលហើយ។

ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អេឡា​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

នៅ​គ្រា​នោះ ប្រជាជន​អ៊ីស្រា‌អែល​គេ​បាន​បែក​គ្នា​ជា​ពីរ​ពួក ពួក​មួយ​កាន់​ខាង​ធីបនី ជា​កូន​គីណាត ប្រាថ្នា​នឹង​លើក​ឡើង​ជា​ស្តេច ហើយ​ពួក​មួយ​ទៀត​កាន់​ខាង​អំរី

កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អំរីបាន​ធ្វើ និង​អំណាច​ទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ប្អាសា​បាន​ធ្វើ និង​អំណាច​ទ្រង់ បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

ឯ​កិច្ច‌ការ​ឯ​ទៀត​ពី​ព្រះ​បាទ​អ័ហាប់ និង​រាជ​កិច្ច​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ដំណាក់​ភ្លុក​ដែល​ទ្រង់​បាន​ធ្វើ និង​អស់​ទាំង​ទី​ក្រុង​ដែល​ទ្រង់​បាន​សង់ តើ​គេ​មិន​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ?




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម