ដូច្នេះ អំរី និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងគីបថោន ឡើងទៅឡោមព័ទ្ធក្រុងធើសាវិញ
ហើយពួកទាំងនោះក៏ឮថា ស៊ីមរីបានក្បត់ស្តេច ហើយធ្វើគុតទ្រង់ផង ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏លើកអំរី ជាមេទ័ពធំ តាំងឡើងជាស្តេចលើពួកអ៊ីស្រាអែល នៅឯទីបោះទ័ពក្នុងថ្ងៃនោះ។
កាលស៊ីមរីបានឃើញថា គេចាប់បានទីក្រុងហើយ នោះក៏ចូលទៅក្នុងដំណាក់ស្តេច ក្នុងរាជវាំង រួចដុតដំណាក់ ហើយក៏ស្លាប់ក្នុងភ្លើងនោះទៅ
អ័ប៊ីម៉្មាឡិចច្បាំងនឹងទីក្រុងនោះអស់ពេញមួយថ្ងៃ គាត់ចាប់យកបានទីក្រុង ហើយសម្លាប់ប្រជាជននៅក្នុងទីក្រុង បំផ្លាញទីក្រុង ព្រមទាំងបាចអំបិលទៀតផង។
បន្ទាប់មក អ័ប៊ីម៉្មាឡិចក៏ទៅដល់ក្រុងថេបេស បោះទ័ពច្បាំងនឹងក្រុងថេបេស ហើយចាប់យកបានទីក្រុងនោះ។