១ ពង្សាវតារក្សត្រ 16:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដែលស៊ីមរីបានរំលាយពួកវង្សរបស់ប្អាសាទាំងអស់ តាមសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលទាស់នឹងប្អាសា តាមរយៈហោរាយេហ៊ូវ សូមមើលជំពូក |
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានសម្ដែងមកទាស់នឹងប្អាសា ព្រមទាំងព្រះរាជ្យវង្សទ្រង់ តាមរយៈហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។