អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្នុងទីក្រុងរបស់ដាវីឌ រួចអេសាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
នៅគ្រានោះ អ័ប៊ីយ៉ា ជាបុត្រយេរ៉ូបោមចាប់ប្រឈួន
រេហូបោមក៏ផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ។ មាតាទ្រង់នាមថាណាអាម៉ា សាសន៍អាំម៉ូន។ អ័ប៊ីយ៉ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
លុះដល់ឆ្នាំទីម្ភៃ ក្នុងរាជ្យយេរ៉ូបោម ជាស្តេចពួកអ៊ីស្រាអែល នោះអេសាឡើងសោយរាជ្យនៅស្រុកយូដា
ព្រះបាទដាវីឌក៏បានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពស្ដេចនៅក្នុងទីក្រុងដាវីឌ។
ឯបុត្ររបស់ព្រះបាទសាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមថាអ័ប៊ីយ៉ា អ័ប៊ីយ៉ាមានបុត្រ ព្រះនាមថាអេសា អេសាមានបុត្រ ព្រះនាមថាយេហូសាផាត
នោះសុទ្ធតែជាបុត្រារបស់ព្រះបាទដាវីឌទាំងអស់ ទ្រង់ក៏មានបុត្រកើតនឹងពួកអ្នកម្នាងថែមទៀត ហើយមាននាងតាម៉ារ ជាកនិដ្ឋានៃបុត្រទាំងនោះដែរ។
ព្រះបាទអ័ប៊ីយ៉ាផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអេសាជាបុត្រា ឡើងសោយរាជ្យជំនួសបិតា ហើយនៅក្នុងរាជ្យរបស់ទ្រង់ នោះស្រុកបានស្ងៀមស្ងប់អស់ដប់ឆ្នាំ។