១ ពង្សាវតារក្សត្រ 15:20ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦បេន-ហាដាដក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងទីក្រុងទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់ សូមមើលជំពូក |
បេន-ហាដាដទូលទ្រង់ថា៖ «អស់ទាំងទីក្រុងដែលបិតាទូលបង្គំបានរឹបយកពីបិតាទ្រង់ ទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សម្រាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ»។ ព្រះបាទអ័ហាប់តបថា៖ «ខ្ញុំនឹងឲ្យទៅលោកវិញ ដោយសេចក្ដីសញ្ញានេះ»។ ដូច្នេះ ស្ដេចក៏តាំងសេចក្ដីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។