លុះឆ្នាំទីប្រាំ ក្នុងរាជ្យស្តេចរេហូបោម ស៊ីសាកជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម
ដូច្នេះ ព្រះបាទសាឡូម៉ូនរកសម្លាប់យេរ៉ូបោម តែយេរ៉ូបោមរត់ទៅឯស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ ក៏នៅស្រុកនោះដរាបដល់ព្រះបាទសាឡូម៉ូនអស់ព្រះជន្មទៅ។
ដូច្នេះ ស្ដេចស៊ីសាកនៃស្រុកអេស៊ីព្ទ បានឡើងមកទាស់នឹងក្រុងយេរូសាឡិម ក៏យកអស់ទាំងទ្រព្យវិសេសក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងព្រះរាជទ្រព្យ ដែលនៅក្នុងដំណាក់ស្តេចអស់រលីងទៅ ព្រមទាំងខែលមាសទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនបានធ្វើផង