១ ពង្សាវតារក្សត្រ 14:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អ្នកណាក្នុងវង្សយេរ៉ូបោមដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ីខ្មោច ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីខ្មោចនោះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ"។ សូមមើលជំពូក |
លុះបានតាំងឡើងជាស្តេចហើយ ទ្រង់ក៏ប្រហារជីវិតនៃពួកវង្សារបស់យេរ៉ូបោមទាំងអស់បង់ ឥតមានទុកឲ្យពូជពង្សយេរ៉ូបោមណាមួយ មានដង្ហើមនៅរស់ទៀតឡើយ រហូតដល់បានធ្វើឲ្យវិនាសអស់រលីងទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអ័ហ៊ីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គ ដែលនៅក្រុងស៊ីឡូរ