Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ពង្សាវ‌តារ‌ក្សត្រ 12:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​មក​ស្តេច​រេហូ‌បោម​ចាត់​អ័ដូ‌រ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​យក​ដុំ​ថ្ម​គប់​លោក​ឲ្យ​ស្លាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់ ឡើង​ព្រះ‌រាជ‌រថ​រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័‌ដូរ៉ាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឯ​យេ‌ហូសា‌ផាត​ជា​កូន​អ័ហ៊ី‌លូឌ ជា​អ្នក​កត់‌ត្រា​ពង្សា‌វតារ

អ័ហ៊ីសា ជា​ឧកញ៉ា​វាំង អ័ដូ‌នីរ៉ាម កូន​អាប់ដា ជា​មេ​កំណែន។

ទ្រង់​បាន​ចាត់​គេ​ឲ្យ​ទៅ​ភ្នំ​ល្បាណូន ដោយ​វេន​ក្នុង​មួយ​ខែ​មួយ​ម៉ឺន​នាក់ គឺ​គេ​នៅ​ឯ​ភ្នំ​ល្បាណូន​មួយ​ខែ ហើយ​នៅ​ផ្ទះ​ពីរ​ខែ មាន​អ័ដូ‌នីរ៉ាម​ជា​អ្នក​ត្រួត​លើ​ពួក​មនុស្ស​ដែល​ត្រូវ​កេណ្ឌ​មក​ធ្វើ​ការ​នោះ។

ពេល​ស្តេច​រេហូ‌បោម​បាន​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក​ចោល​ទៅ។ ដូច្នេះ ស្តេច​រេហូ‌បោម​បាន​ប្រញាប់‌ប្រញាល់​ឡើង​រាជ‌រថ រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។

ប៉ុន្តែ គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត​នឹង​លោក​វិញ ក៏​គប់​ដុំ​ថ្មសម្លាប់​លោក នៅ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច។

ដូច្នេះ លោក​ម៉ូសេ​ក៏​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជាមួយ​ប្រជា‌ជន​នេះ? គេ​ប្រុង​នឹង​យក​ថ្ម​គប់​សម្លាប់​ទូល‌បង្គំ​ហើយ»។

អ្នក​ដែល​មាន​ចិត្ត​ក្លាហាន ក្នុង​ចំណោម​មនុស្ស​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ប៉ុន្តែ ក្រុម​ជំនុំ​ទាំង​មូល​គិត​គ្នា​បម្រុង​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួកគេ។ ពេល​នោះ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ។

ពេលនោះ មេទ័ព និង​ពួក​កង​រក្សាព្រះ​វិហារ ក៏​ទៅ​នាំ​ពួក​សាវក​មក តែ​មិន​មែន​ដោយ​អំពើ​ឃោរ​ឃៅឡើយ ដ្បិត​គេ​ខ្លាច​ប្រ‌ជាជន​គប់​គេ​នឹង​ដុំថ្ម។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម