១ ពង្សាវតារក្សត្រ 11:37ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦យើងនឹងយកឯងតាំងឡើង ហើយឯងនឹងគ្រប់គ្រងតាមបំណងចិត្ត ព្រមទាំងសោយរាជ្យលើពួកអ៊ីស្រាអែល សូមមើលជំពូក |
ដូច្នេះ បើឯងនឹងស្តាប់តាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ ហើយដើរតាមអស់ទាំងផ្លូវរបស់យើង ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅភ្នែកយើង ដោយកាន់តាមបញ្ញត្តិ និងក្រឹត្យក្រមរបស់យើង ដូចជាដាវីឌ ជាអ្នកបម្រើយើងដែរ នោះយើងនឹងនៅជាមួយឯង ហើយនឹងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាយើងបានតាំងឲ្យដាវីឌដែរ យើងនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង