១ ពង្សាវតារក្សត្រ 10:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឃើញព្រះស្ងោយនៅលើតុរបស់ស្ដេច កន្លែងអង្គុយរបស់ពួកនាម៉ឺនមន្ត្រី របៀបរបបរបស់ពួករាជបម្រើ និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញពួកអ្នកថ្វាយពែងរបស់ស្ដេច និងតង្វាយដុតដែលស្ដេចថ្វាយក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី។ សូមមើលជំពូក |
ព្រះនាងទតឃើញស្ដេចឈរនៅលើវេទិកាត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព និងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានអំណរ ហើយផ្លុំត្រែឡើង។ ពួកចម្រៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ ពេលនោះ ព្រះនាងក៏ហែកព្រះពស្ត្រ ដោយសវនីយ៍ថា៖ «នេះជាការក្បត់ គឺជាការក្បត់ហើយ»។
កាលពួកស្តេចទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មានរបស់សាសន៍កាណាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខប្រជាជនអ៊ីស្រាអែល រហូតទាល់តែគេបានឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត ហើយគ្មានវិញ្ញាណនៅក្នុងខ្លួនទៀតឡើយ ដោយព្រោះខ្លាចប្រជាជនអ៊ីស្រាអែល។