Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ពង្សាវ‌តារ‌ក្សត្រ 10:27

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ​ដូច​ជា​ថ្ម​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ក៏​បាន​ឲ្យ​នូវ​អ្វី​ដែល​អ្នក​មិន​បាន​សូម​ផង​ដែរ គឺ​ទាំង​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍‌ឈ្មោះ សម្រាប់​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្តេច​ណា​មួយ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​អ្នក​បាន​ឡើយ។

បាល‌ហា‌ណាន់​ដែល​នៅ​ក្រុង​កេឌើរ ជា​អ្នក​ត្រួត​លើ​ចម្ការ​អូលីវ និង​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប ហើយ​យ៉ូអាស ជា​អ្នក​ត្រួត​លើ​ឃ្លាំង​ប្រេង​អូលីវ។

ស្ដេច​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ នៅ​ក្រុង​យេរូ‌សាឡិម​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​ជា​បរិបូរ ដូច​ជា​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប។

ឬ​នៅ​ជា‌មួយ​ពួក​អ្នក​ជា​ប្រធាន ដែល​មាន​មាស ហើយ​បាន​បំពេញ​ផ្ទះ​គេ​ដោយ​ប្រាក់

ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សម្រាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ។

ដូច្នេះ គាត់​រត់​ទៅ​ខាង​មុខ ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ព្រះ‌យេស៊ូវ ព្រោះ​ព្រះ‌អង្គ​ត្រូវ​យាង​មក​តាម​ផ្លូវ​នោះ។

ស្តេច​របស់​អ្នក​មិន​ត្រូវ​មាន​ប្រពន្ធ​ច្រើន​ឡើយ ក្រែង​ចិត្ត​របស់​ស្ដេច​ងាក​ចេញ ក៏​មិន​ត្រូវ​ប្រមូល​ប្រាក់ និង​មាស​ច្រើន​លើស‌លុប​សម្រាប់​ខ្លួន​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម