Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ពង្សាវ‌តារ‌ក្សត្រ 1:53

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​ចុះ​ពី​អាស‌នា​មក នោះ​អ័ដូ‌នីយ៉ា​ក៏​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌បាទ​សាឡូម៉ូន រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ផ្ទះ​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ស្ដេច​សូល ទាំង​មាន​សម្លៀក‌បំពាក់​រហែក ហើយ​មាន​ដី​នៅ​លើ​ក្បាល។ ពេ​ល​បាន​ជួប​ដាវីឌ គាត់​ក៏​ក្រាប​ចុះ​ដល់​ដី​ដោយ​គោរព។

តែ​ស្តេច​មាន​រាជ‌ឱង្ការ​ប្រាប់​ថា៖ «ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំ​នៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​យើង​ឡើយ»។ ដូច្នេះ អាប់សា‌ឡុម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ​ទៅ ឥត​បាន​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ទេ។

អាប់សា‌ឡុម​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ពេញ​ពីរ​ឆ្នាំ ឥត​ដែល​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ឡើយ

យ៉ូអាប់​ក៏​ចូល​ទៅ​ទូល​ដល់​ស្តេច រួច​កាល​លោក​បាន​ហៅ​អាប់សា‌ឡុម​មក ទ្រង់​ក៏​ចូល​ទៅ​គាល់​ស្តេច ឱន​អង្គ ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី នៅ​ចំពោះ​ទ្រង់ រួច​ស្ដេច​ក៏​ថើប​អាប់សា‌ឡុម។

បាត‌សេ‌បា​បាន​ឱន​គោរព​នៅ​ចំពោះ​ស្តេច រួច​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មក​មាន​ការ​អ្វី?»

ពេល​នោះ បាត‌សេ‌បា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​មាន​ព្រះជន្ម​យឺន​យូរ​ជា‌និច្ច​ត​ទៅ»។

ព្រះបាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន‌បើ​គេ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​គួរ​គោរព នោះ​សូម្បី​សក់​ក្បាល​មួយ​សរសៃ​របស់​គេ ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​ប្រសិន‌បើ​ប្រទះ​ឃើញ​មាន​អំពើ​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់»។

នៅ​ពេល​ដែល​ព្រះបាទ​ដាវីឌ​ជិត​សុគត ទ្រង់​ផ្តាំ​សាឡូម៉ូន​ជា​បុត្រា​ថា៖

បន្ទាប់​មក ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីម៉ាយ​មក បង្គាប់​ថា៖ «ចូរ​ឯង​សង់​ផ្ទះ​មួយ​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ កុំ​ចេញ​ទៅ​ណា​ទៀត​ឡើយ

កូន​អើយ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​សេព‌គប់​នឹង​មនុស្ស​ដែល​តែង​តែ​សាវា​ឡើយ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម