Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ពង្សាវ‌តារ‌ក្សត្រ 1:45

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ បាន​ចាក់​ប្រេង​តាំង​លោក​ជា​ស្តេច​នៅ​ត្រង់​គីហុន រួច​គេ​ឡើង​ពី​នោះ​មក ដោយ​រីក‌រាយ​សាទរ ដល់​ម៉្លេះ​បាន​ជា​ឮ​សូរ​អឺង‌កង​នៅ​ទី​ក្រុង គឺ​សូរ​នោះ​ហើយ ដែល​អស់​លោក​អ្នក​បាន​ឮ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជាជន​ទាំង​អស់​បាន​ដង្ហែ​ស្ដេច​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្ដី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង សំឡេង​សូរ​សព្ទ​អឺង‌កង​របស់​គេ បាន​លាន់​ឮ​ខ្ទរ​ផែនដី។

ទ្រង់​បាន​ចាត់​សង្ឃ​សាដុក ហោរា​ណាថាន់ បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ដែរ ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច

ដូច្នេះ កាល​អ័ហ៊ី‌យ៉ា​បាន​ឮ​សូរ​ជើង​នាង កំពុង​តែ​ចូល​មក​តាម​ទ្វារ​នោះ ក៏​ពោល​ថា៖ «មហេសី​របស់​យេរ៉ូ‌បោម​អើយ សូម​អញ្ជើញ​ចូល​មក​ចុះ។ ព្រះ‌នាង​ធ្វើ​ខ្លួន​ជា​មនុស្ស​ផ្សេង​ទៀត​ធ្វើ​អី ទូល‌បង្គំ​បាន​ទទួល​បង្គាប់ ដើម្បី​មក​ថ្វាយ​ដំណឹង​ដ៏​ធ្ងន់​នេះ​ដល់​ព្រះ‌នាង។

ហេតុ​នេះ​ហើយ​បាន​ជាប្រជា‌ជន​មិន​អាច​ដឹង​ថា សំឡេង​ណា​ដែល​អរ​សប្បាយ និង​សំឡេង​ណា​ដែល​ជា​សំឡេង​របស់​អ្នក​ដែល​យំ​បាន​ឡើយ ព្រោះ​ប្រជា‌ជន​ស្រែក​យ៉ាង​ខ្លាំង ហើយ​សម្រែក​នោះ​ក៏​ឮ​ទៅ​ឆ្ងាយ។

ទ្រង់​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​មាន​រូប​រាង​ដូច​ម្តេច?»។ គាត់​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ឃ្លុំ​អាវ​ឡើង​មក»។ នោះ​ស្តេច​សូល​យល់​ថា ជា​សាំយូ‌អែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។

ពេល​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ នោះ​ស្រាប់​តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ស្រែក​ឡើង​ជា​ខ្លាំង រហូត​ដល់​ឮ​ខ្ទរ​ផែនដី។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម