Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ពង្សាវ‌តារ‌ក្សត្រ 1:38

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សង្ឃ​សាដុក ណាថាន់ ជា​ហោរា​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ហើយ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ព្រះបាទ​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​បម្រើ​របស់​អាប់សា‌ឡុម​ក៏​ធ្វើ​ដល់​អាំណូន​តាម​បង្គាប់​របស់​ចៅ‌ហ្វាយ​ខ្លួន រួច​ពួក​បុត្រា​ស្តេច​គ្រប់​អង្គ​ក៏​ក្រោក​ឡើង ជិះ​លា​កាត់​រៀង​អង្គ​រត់​ទៅ។

ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​គេ​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​ប្រាំមួយ​រយ​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។

ដូច្នេះ កង‌ទ័ព​របស់​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម និង​ពួក​ខ្លាំង​ពូកែ​ទាំង​អស់ ក៏​ចេញ​ទៅ​ជា‌មួយ​លោក គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។

បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​សេនា‌បតី។

តែ​លោក​មិន​បាន​អញ្ជើញ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់ សង្ឃ​សាដុក បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា និង​សាឡូម៉ូន ជា​អ្នក​បម្រើ​របស់​ទ្រង់ ទៅ​ចូល​រួម​ទេ។

ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នាំ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​របស់​យើង ឲ្យ​ជិះ​លើ​លា​កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ

ប៉ុន្តែ សាដុក​ជា​សង្ឃ បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ហោរា​ណាថាន់ ស៊ីម៉ាយ រេអ៊ី និង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ។

ទ្រង់​ទូល​ថា៖ «ព្រះ‌នាង​ជ្រាប​ហើយថា រាជ្យ​នេះ​ជា​របស់​ទូល‌បង្គំ ហើយ​ថា សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មើល​ចំ​ទូល‌បង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ប្អូន​ទូល‌បង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ។

ស្តេច​បាន​តាំង​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សង្ឃ​សាដុក​ជំនួស​អ័បៀ‌ថើរ​ដែរ។

បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​ជា​សេនា‌បតី។

វេទនា​ដល់​ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ ម្នាល​ឯង​រាល់​គ្នា​ជា​សាសន៍​កេរេ‌ធីម​អើយ! ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទាស់​នឹងឯង​រាល់​គ្នា​ហើយ ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលី‌ស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក​មិន​ឲ្យ​មាន អ្នក​ណា​សល់​នៅ​ទៀត​ឡើយ។

ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល៍! ស្តេច​របស់​នាង​យាង​មក​រក​នាង​ហើយ ព្រះ‌អង្គ​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជម្នះ ព្រះ‌អង្គ​ក៏​សុភាព ព្រះ‌អង្គ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា។

យើង​ខ្ញុំ​បាន​លុក​ចូល​តំបន់​ណេកិប​របស់​ពួក​កេរេ‌ធីម ស្រុក​របស់​ពួក​យូដា និង​តំបន់​ណេកិប ជា​ស្រុក​របស់​កាលែប ហើយ​ដុត​ក្រុង​ស៊ីក‌ឡាក់​ចោល​ផង»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម