ដូច្នេះ គេក៏ចេញទៅ ស្វែងរកស្រីក្រមុំស្រស់ស្អាតម្នាក់ នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល បានប្រទះឃើញនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ហើយនាំនាងមកថ្វាយស្តេច។
ហេតុនោះបានជាពួកមហាតលិកទូលថា៖ «សូមឲ្យគេទៅរកស្រីក្រមុំម្នាក់ មកថ្វាយព្រះករុណាជាអម្ចាស់នៃទូលបង្គំ ឲ្យនាងនៅបម្រើទ្រង់ និងថែទាំទ្រង់ ហើយឲ្យនាងបានដេកឱបទ្រង់ ដើម្បីឲ្យព្រះករុណាជាអម្ចាស់បានកក់ក្តៅ»។
នាងនោះមានរូបឆោមស្រស់ល្អណាស់ នាងក៏នៅថែទាំបម្រើស្តេច តែស្ដេចមិនបានរួមរស់នឹងនាងទេ។
ដូច្នេះ នាងបានចេញទៅ ហើយជួបអ្នកសំណព្វរបស់ព្រះនៅភ្នំកើមែល។ ពេលលោកបានឃើញនាងមកពីចម្ងាយ លោកបង្គាប់ទៅកេហាស៊ីជាអ្នកបម្រើថា៖ «នុ៎ះន៏ ស្ត្រីនៅស្រុកស៊ូណែម
មានថ្ងៃមួយ អេលីសេបានដើរទៅក្រុងស៊ូណែម នៅទីនោះ មានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះរបស់នាង។
ពេលនោះ ពួករាជបម្រើដែលចាំបម្រើស្ដេច ទូលស្ដេចថា៖ «សូមឲ្យគេទៅរកស្ត្រីក្រមុំ ដែលមានរូបឆោមស្រស់ស្អាតមកថ្វាយព្រះករុណា។
ស្ត្រីក្រមុំណាដែលសព្វព្រះហឫទ័យដល់ព្រះករុណា នោះសូមតាំងឲ្យធ្វើជាអគ្គមហេសីជំនួសព្រះនាងវ៉ាសធី»។ ស្ដេចសព្វព្រះហឫទ័យនឹងសេចក្ដីនេះ ហើយក៏ធ្វើតាមដូច្នោះ។
ទឹកដីរបស់គេរួមមាន ក្រុងយេសរាល គីសាឡូត ស៊ូណែម
ពួកភីលីស្ទីនបានប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយស្ដេចសូលក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ។