Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ធីម៉ូថេ 6:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មានអ្នក​ខ្លះ​ប្រកាន់​យក ហើយ​បាន​ឃ្លាត​ចេញ​ពី​ជំនឿ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

សូមមើលជំពូក ចម្លង

13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អា​កំណាច​វិញ [ដ្បិត​រាជ្យ ព្រះ‌ចេស្តា និង​សិរី​ល្អ​ជា​របស់​ព្រះ‌អង្គ នៅ​អស់‌កល្ប​ជានិច្ច។ អាម៉ែន។]

ជូន​ចំពោះ​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ​ទាំង​អស់​នៅ​ក្រុង​រ៉ូម ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​មក​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។

ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​នឹង​កម្ទេច​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

លោក​កៃ‌យុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុម​ជំនុំ​ទាំង​មូល សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។ លោក​អេរ៉ា‌ស្ទុស ជា​អ្នក​កាន់​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើ‌តុស ជា​ពួក​បង‌ប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។

ខ្ញុំ ប៉ុល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ចំណង​របស់​ខ្ញុំ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ព្រម​ទាំង​រក្សា​ជំនឿ និង​មន‌សិការ​ជ្រះ​ថ្លា ដែល​មនុស្ស​ខ្លះ​បាន​បោះ‌បង់​ចោល ហើយ​ជំនឿ​របស់​គេ​បាន​លិចលង់​ទៅ​ហើយ។

អ្នក​ខ្លះ​បាន​បែរ​ចេញ​ពី​សេចក្ដី​នោះ​ទៅ​ហើយ ទាំង​ងាក​ទៅ​រក​ពាក្យ​សម្ដី​ឥត​ប្រយោជន៍

ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​ដោយ​ការ​លោភ​ចង់​បាន​ប្រាក់ អ្នក​ខ្លះ​ក៏​បាន​វង្វេង​ចេញ​ពី​ជំនឿ ទាំង​ចាក់​ទម្លុះ​ខ្លួន​គេ ដោយ​ការ​ឈឺ​ចាប់​ជា​ច្រើន។

ជា​អ្នក​ដែល​បាន​ឃ្លាត​ចេញ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា ការ​រស់​ឡើង​វិញ​បាន​កើត​ឡើង​រួច​ទៅ​ហើយ ហើយ​គេ​កំពុង​តែ​បង្វែរ​អ្នក​ខ្លះ​ចេញ​ពី​ជំនឿ។

សូម​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​គង់​ជា​មួយ​វិញ្ញាណ​របស់​អ្នក។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក។ សូម​ជម្រាប​សួរ​មក​អស់​អ្នក​ដែល​ស្រឡាញ់​យើង​ខ្ញុំ​ក្នុង​ជំនឿ​ផង។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​ទាំង​អស់​គ្នា។ អាម៉ែន។:៚




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម