ពិតមែន អ្នករាល់គ្នាជាសិរីល្អ និងជាអំណររបស់យើងមែន។
កូនចៅជាមកុដដល់មនុស្សចាស់ៗ ហើយឪពុកជាទីអំនួតរបស់ពួកកូន។
សម្រាប់បុរសវិញ មិនគួរពាក់អ្វីលើក្បាលទេ ព្រោះខ្លួនជារូបអង្គ និងជាសិរីល្អរបស់ព្រះ តែស្ត្រីជាសិរីល្អរបស់បុរស។
ដូចអ្នករាល់គ្នាបានយល់ខ្លះហើយថា នៅថ្ងៃរបស់ព្រះអម្ចាស់យេស៊ូវ យើងជាទីអំនួតរបស់អ្នករាល់គ្នា ដូចជាអ្នករាល់គ្នាក៏ជាទីអំនួតរបស់យើងដែរ។
ដូច្នេះ កាលយើងមិនអាចទ្រាំតទៅទៀតបាន យើងក៏សម្រេចចិត្តស្នាក់នៅក្រុងអាថែនតែគ្នាយើង