Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ កូរិន‌ថូស 8:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​ចំណី​អាហា​រ​ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «យើង​ទាំង‌អស់​គ្នា​សុទ្ធ​តែ​ចេះ​ដឹង»។ ការ​ចេះ​ដឹង​នាំ​ឲ្យ​អួត​បំប៉ោ​ង តែ​សេចក្តី​ស្រឡាញ់​ស្អាង​ចិត្ត​វិញ។

សូមមើលជំពូក ចម្លង

35 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​អ្នក​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​អ្នក អ្នក​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​អ្នក​ទេ ឯ​ប្រាជ្ញា និង​ចំណេះ​របស់​អ្នក បាន​បង្ខូច​ចិត្ត​អ្នក​ហើយ អ្នក​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ។

វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន ជា​មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច

ស្ត្រី​ទាំង​នោះ​បាន​បបួល​ប្រជាជន​ទៅ​ចូល​រួម​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ពួកគេ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​បាន​បរិ‌ភោគ ព្រម​ទាំង​ក្រាប​សំពះ​ដល់​ព្រះ​របស់​សាសន៍​ម៉ូអាប់។

ដូច្នេះ ហេតុ​អ្វី​បាន​ជាអ្នក​រាល់​គ្នា​សាក​ល្បង​ព្រះ ដោយ​ដាក់​នឹម​នៅ​ក​ពួក​សិស្ស​ដូច្នេះ? សូម្បី​តែ​បុព្វ‌បុរស​របស់​យើង ឬ​យើង​ផ្ទាល់​ក៏​ពុំ​អាច​នឹង​ទ្រាំ‌ទ្រ​បាន​ផង

គឺ​ឲ្យ​ចៀស​វាង​តែ​ម្ហូប​អាហារ​ដែល​បាន​សែន​ដល់​រូប​ព្រះ ឈាម សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើ​សហាយ​ស្មន់។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចៀស​វាង​របស់​ទាំង​នេះបាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ»។

តែ​ឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ យើង​បាន​ផ្ញើ​សំបុត្រ​ទៅ​ហើយ ដោយ​សម្រេច​ថា គេ​ត្រូវ​ចៀស​វាង​កុំ​បរិ‌ភោគ​អាហារ​ដែល​សែនដល់​រូប​ព្រះ កុំ​បរិ‌ភោគ​ឈាម កុំ​បរិ‌ភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើ​សហាយ​ស្មន់» ។

បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ល្ងង់​អំពី​អាថ៌​កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ថា សាសន៍​អ៊ីស្រា‌អែល​មួយ​ចំនួន​កើត​មាន​ចិត្ត​រឹង​រូស រហូត​ទាល់​តែ​សាសន៍​ដទៃ​បាន​ចូល​មក​គ្រប់​ចំនួន

ចូរ​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក មិន​ត្រូវ​មាន​គំនិត​ឆ្មើង‌ឆ្មៃ​ឡើយ តែ​ត្រូវ​រាប់​អាន​មនុស្ស​ទន់​ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ។

ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្កោល​ទោស​បង‌ប្អូន​របស់​ខ្លួន? ឬ​ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ងាយ​បង‌ប្អូន​របស់​ខ្លួន? ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ។

ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ស្មោក‌គ្រោក​សម្រាប់​តែ​អ្នក​ណា​ដែល​គិត​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ។

ហេតុ​ដូច្នេះ យើង​ត្រូវ​ដេញ​តាម​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត និង​អ្វី​ដែល​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​មាន​ជំនឿ​យ៉ាង​ណា ចូរ​ជឿ​យ៉ាង​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ​ចុះ។ មាន​ពរ​ហើយ​អ្នក​ណា​ដែល​មិន​ដាក់​ទោស​ខ្លួន​ឯង ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា​ត្រឹម​ត្រូវ។

អ្នក​ដែល​បរិ‌ភោគ មិន​ត្រូវ​មើល​ងាយ​អ្នក​ដែល​មិន​បរិ‌ភោគ​ឡើយ ហើយ​អ្នក​ដែល​មិន​បរិ‌ភោគ ក៏​មិន​ត្រូវ​ថ្កោល​ទោស​អ្នក​ដែល​បរិ‌ភោគ​ដែរ ដ្បិត​ព្រះ​បាន​ទទួល​អ្នក​នោះ​ដូច​គ្នា។

ឱ​បង‌ប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពោរ​ពេញ និង​មាន​ពេញ​ដោយ​ចំណេះ​គ្រប់​យ៉ាង ហើយ​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

ដ្បិត​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​គ្រប់​ជំ​ពូក ទាំង​ពាក្យ​សម្ដី និង​ចំណេះ​ដឹង​គ្រប់​យ៉ាង

ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្តី​ដែល​ខ្ញុំ​និយាយ​នេះ​ដោយ​ខ្លួន​ឯង​ចុះ។

ប៉ុន្តែ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​ថា៖ «ម្ហូប​នេះ​ជា​សំណែន» សូម​កុំ​បរិ‌ភោគ​ឡើយ ព្រោះ​ដោយ​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់ និង​ដោយ​យល់​ដល់​មន‌សិការ

បង‌ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ឡើយ ខាង​ឯ​សេចក្ដី​អាក្រក់ ចូរ​ដូច​ជា​កូន​ង៉ែ​ត​ចុះ តែ​ខាង​ឯ​ការ​យល់​ដឹង ចូរ​ពេញ​វ័យ​ឡើង។

ចូរ​ភ្ញាក់​ដឹង​ខ្លួន រស់​នៅ​ដោយ​សុចរិត ហើយ​ឈប់​ធ្វើ​បាប ដ្បិត​អ្នក​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខ្មាស។

យើង​ជា​មនុស្ស​ល្ងង់‌ល្ងើ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ តែ​អ្នក​រាល់​គ្នា​វិញ​ជា​អ្នក​ប្រាជ្ញ​ក្នុង​ព្រះ‌គ្រីស្ទ យើង​ទន់​ខ្សោយ តែ​អ្នក​រាល់​គ្នា​ខ្លាំង អ្នក​រាល់​គ្នា​មាន​កិត្តិយស តែ​យើង​អាប់​ឱន​កេរ្តិ៍​ឈ្មោះ។

អ្នក​ខ្លះ​មាន​ឫក​ធំ ដោយ​ស្មាន​ថា ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់​គ្នា​ទេ

បង‌ប្អូន​អើយ ខ្ញុំ​បាន​រស់​នៅ​តាម​សេចក្តី​ទាំង​នេះ ទាំង​លោក​អ័ប៉ុ‌ឡូស ទាំង​ខ្ញុំ សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហា​ត់​រៀន​តាម​យើង ហើយ​កុំ​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្តី​ដែល​បាន​ចែង​ទុក​មក ដើម្បី​កុំ​ឲ្យ​អ្នក​ណា​មាន​អំនួត ដោយកាន់​ជើង​ម្នាក់ រួច​ទាស់​នឹង​ម្នាក់​ទៀត​នោះ​ឡើយ។

តែ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​ឫក​ធំ! តើ​អ្នក​រាល់​គ្នា​មិន​គួរ​កាន់​ទុក្ខ ហើយ​ដក​ជន​ដែល​ប្រព្រឹត្ត​ការ​នោះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទេ​ឬ?

អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង‌អស់​ដោរ​ឡើង​បាន​ទេ​ឬ?

ប្រសិន‌បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ចេះ​ដឹង​អ្វី​មួយ អ្នក​នោះ​មិន​ទាន់​ចេះ​ដឹង​តា​មការ​ដែល​ខ្លួន​ត្រូវ​ចេះ​ដឹង​នៅ​ឡើយ​ទេ

ដូច្នេះ ចំពោះ​ការ​បរិ‌ភោគ​ចំណី​អាហារ ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «ក្នុង​លោក​នេះ រូប​ព្រះ​មិន​មែន​ជា​អ្វី​ទេ» ហើយ​ថា «ក្រៅ​ពី​ព្រះ​មួយ​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ»។

ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ទេ​ដែល​ដឹង​សេចក្ដី​នេះ ដ្បិត​មាន​អ្នក​ខ្លះ ដោយ​ធ្លាប់​ថ្វាយ‌បង្គំ​រូប​ព្រះ​រហូត​ដល់​ពេល​នេះ គេ​នៅ​តែ​គិត​ថា អាហារ​ដែល​គេ​បរិ‌ភោគ ជា​សំណែន​ដែល​បាន​សែន​ដល់​រូប​ព្រះ ម៉្លោះ​ហើយ​មន‌សិការ​របស់​គេ​ដែល​ខ្សោយ ក៏​ត្រូវ​សៅ‌ហ្មង។

ដែល​រូប‌កាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​ពី​ព្រះ‌អង្គ ដោយ​សារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់‌ផ្គង់​ឲ្យ តាម​ខ្នាត​ការ‌ងារ​របស់​អវយវៈ​នីមួយៗ នោះ​រូប‌កាយ​បាន​ចម្រើន​ឡើង និង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់។

មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា​ឡើយ គេ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ហើយ​ថ្វាយ​បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​និមិត្ត​ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ដោយ​ឥត​ហេតុ ដោយ​គំនិត​ខាង​សាច់​ឈាម​របស់​គេ

ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ព្រោះ​នៅ​ទី​នោះ មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​នាំ​ឲ្យ​គេ​បរិ‌ភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សហាយ​ស្មន់​ផង ។

តែ​យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ដ្បិត​អ្នក​បណ្តោយ​ឲ្យ​យេសិ‌បិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ហោរា ទៅ​បង្រៀន ហើយ​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​បរិ‌ភោគ​តង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម