Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ កូរិន‌ថូស 6:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពួក​បរិសុទ្ធ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក​ទេ​ឬ? ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ​ពិភព​លោក​ដូច្នេះ ម្ដេច​ក៏​អ្នក​រាល់​គ្នា​គ្មាន​សមត្ថ‌ភាព​នឹង​ជំនុំ‌ជម្រះ​រឿងរ៉ាវ​ដ៏​តូច​បំផុត​នេះ?

សូមមើលជំពូក ចម្លង

18 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ដូច​ជា​ចៀម​ដែល​តម្រង់​ទៅ​រក ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ សេចក្ដី​ស្លាប់​នឹង​ធ្វើ​ជា​គង្វាល​របស់​គេ ហើយ​មនុស្ស​ទៀង​ត្រង់ នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​កាយ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ។

ប៉ុន្ដែ ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​ទទួល​រាជ្យ​នោះ ហើយ​បាន​រាជ្យ​នោះ​ជា​របស់​ខ្លួន​អស់​កល្ប​ជានិច្ច គឺ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។

រហូត​ដល់​ពេល​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​យាង​មក ទើប​ការ​វិនិច្ឆ័យ​បាន​ប្រគល់​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត រួច​ពេល​កំណត់​ក៏​មក​ដល់ ជា​ពេល​ដែល​ពួក​បរិសុទ្ធ​ទទួល​បាន​រាជ្យ​ជា​របស់​ខ្លួន។

ពេល​នោះ ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​យើង ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល។ អ្នក​ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី​នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា‌មួយដែរ។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី ពេល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​ជំនុំ‌ជម្រះ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ​ដែរ។

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​នៅ​តុ​ខ្ញុំ ក្នុងព្រះ​រាជ្យ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ‌ជម្រះ​កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​សាសន៍​អ៊ីស្រា‌អែល»។

អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ បើ​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បម្រើ ហើយ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បម្រើ​របស់​ចៅ‌ហ្វាយ​ដែល​អ្នក​ស្តាប់​តាម​នោះ​ឯង ទោះ​ជា​បាវ​បម្រើ​របស់​បាប ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់ ឬ​ជា​បាវ​បម្រើ​របស់​ការ​ស្តាប់​បង្គាប់ ដែល​នាំ​ឲ្យ​បាន​សុចរិត​ក្តី។

តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា? តើ​អាចារ្យ​នៅ​ឯ​ណា? តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា? តើ​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​ល្ងី‌ល្ងើ​ទេ​ឬ?

ដ្បិត​ដោយ​មនុស្ស​លោក​មិន​បាន​ស្គាល់​ព្រះ​តាម​ប្រាជ្ញា​របស់​ខ្លួន ទើប​តាម​ប្រាជ្ញា​របស់​ព្រះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ ដោយ​សារ​សេចក្តី​ល្ងី‌ល្ងើ​ដែល​យើង​ប្រកាស​នោះ​វិញ។

ដូច្នេះ បើ​អ្នក​រាល់​គ្នា​មាន​រឿង​ក្ដី​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​អ្នក​រាល់​គ្នា​ឲ្យ​មនុស្ស​ដែល​ក្រុម​ជំនុំ​មិន​សូវ​រាប់​អាន​កាត់​ក្ដី​ទៅ​វិញ?

ព្រោះ​យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​មើល​ឃើញ​ឡើយ គឺ​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​អ្វី​ដែល​មើល​ឃើញ នៅ​ស្ថិត‌ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​មើល​មិន​ឃើញ នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច។

សូម​ព្រះ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​ប៉ឹង​ដោយ​បរិសុទ្ធ ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេ‌ស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ពួក​បរិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ។

បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន និង​អស់​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​ដើម្បី​ជំនុំ‌ជម្រះ។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​កាត់​ក្បាល ដោយ​ព្រោះ​គេ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ និង​ដោយ​ព្រោះ​ព្រះ‌បន្ទូល​របស់​ព្រះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ ឬ​រូប​របស់​វា ក៏​មិន​បាន​ទទួល​សញ្ញា​សម្គាល់​របស់​វា នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​របស់​គេ​ដែរ ។ អ្នក​ទាំង​នោះ​បាន​រស់​ឡើង​វិញ ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះ‌គ្រីស្ទ​មួយ​ពាន់​ឆ្នាំ។

អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​យើង ដូច​ជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​ព្រះ‌វរ‌បិតា​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម