Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ កូរិន‌ថូស 4:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​ប្រឆាំង​នឹង​មនសិការ​ខ្ញុំ​ឡើយ ប៉ុន្តែ មិន​មែន​គំនិត​នោះ​ទេ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សុចរិត គឺ​ព្រះ‌អម្ចាស់​វិញ​ទេ​តើ​ដែល​ជំនុំ​ជម្រះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

24 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មនុស្ស​ជា​អ្វី​ដែល​អាច​បាន​បរិសុទ្ធ? តើ​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី អាច​សុចរិត​ម្ដេច​បាន?

ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​មនុស្ស បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន? ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធ?

ខ្ញុំ​នឹង​ប្រកាន់​សេចក្ដី​សុចរិត​របស់​ខ្ញុំ ឲ្យ​ជាប់​លាប់​ឥត​លែង​ត​ទៅ ក្នុង​កាល​ដែល​ខ្ញុំ​រស់​នៅ​ឡើយ នោះ​ចិត្ត​មិន​ប្រកាន់​ទោស​ខ្ញុំ​ជា​ដរាប។

«មើល៍! ទូល‌បង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ព្រះ‌អង្គ​ដូច​ម្តេច​បាន? ទូល‌បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ។

បើ​ខ្ញុំ​តាំង​ខ្លួន​ជា​សុចរិត នោះ​មាត់​ខ្ញុំ​នឹង​បាន​កាត់​ទោស​ដល់​ខ្លួន​វិញ បើ​ខ្ញុំ​ថា ខ្ញុំ​ទៀង​ត្រង់ នោះ​នឹង​បង្ហាញ​ច្បាស់​ថា ខ្ញុំ​វៀច‌វេរ​ហើយ។

ឱ​ព្រះ‌យេហូវ៉ា អើយ ប្រសិន‌បើ​ព្រះ‌អង្គ​កត់​ចំណាំអំពើ​ទុច្ចរិត ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?

សូម​កុំ​ឲ្យ​កើត​ក្ដី​ក្ដាំ​នឹង​អ្នក​បម្រើ របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​នៅចំពោះ​ព្រះ‌អង្គ គ្មាន​មនុស្ស​រស់​ណា​ម្នាក់ សុចរិត​ឡើយ។

តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស​ឆ្គង របស់​ខ្លួន​បាន? សូម​ជម្រះ​ទូល‌បង្គំ​ឲ្យ​បាន​ស្អាត​ពី​កំហុស ដែល​លាក់​កំបាំង​ផង។

ជើង​ទូល‌បង្គំ​ឈរ​នៅ​លើ​ដី​រាប​ស្មើ ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ក្រុម​ជំនុំ​ដ៏​ធំ។

ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​ជា​ចៅ‌ក្រម។ –បង្អង់

គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ត្រឹម​ត្រូវ​នៅ​ភ្នែក​ខ្លួន តែ​ព្រះ‌យេហូវ៉ា​ថ្លឹង​ចិត្ត។

មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង តែ​សេចក្ដី​វិនិច្ឆ័យ​ដល់​មនុស្ស នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​ស្រឡាញ់​ខ្ញុំ​មែន​ឬ​ទេ?» ពេត្រុស​មាន​ចិត្ត​ព្រួយ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា «តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ព្រះ‌អង្គ​ជ្រាប​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ចំណី​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!។

លោក​ប៉ុល​ក៏​សម្លឹង​មើល​ទៅ​ក្រុម‌ប្រឹក្សា ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ រហូត​មក​ដល់​ថ្ងៃ​នេះ»។

ដ្បិត​អ្នក​ដែល​សុចរិត​នៅ​ចំពោះ​ព្រះ មិន​មែន​ពួក​អ្នក​ដែល​គ្រាន់​តែ​ឮ​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ដែល​ព្រះ‌អង្គ​រាប់​ជា​សុចរិត។

ដ្បិត​បើ​លោក​អ័ប្រា‌ហាំ​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្តិ នោះ​លោក​មាន​ហេតុ​នឹង​អួត​អាង​បាន តែ​មិន​មែន​ចំពោះ​ព្រះ​ទេ។

តែ​ចំពោះ​ខ្ញុំ ទោះ​ជា​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ក៏​ដោយ​ដែល​វាយ​តម្លៃ​ខ្ញុំ នោះ​ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ

ដូច្នេះ មិន​ត្រូវ​ជំនុំ​ជម្រះ​មុន​ពេល​កំ​ណត់​ឡើយ ត្រូវ​រង់​ចាំ​ពេល​ព្រះ‌អម្ចាស់​យាង​មក​សិន ដ្បិត​ទ្រង់​នឹង​យក​អ្វីៗ​ដែល​លាក់​កំបាំង​ក្នុង​ទីងងឹត មក​ដាក់​នៅ​ទីភ្លឺ ហើយ​ទ្រង់​នឹង​បើក​សម្ដែង​ឲ្យ​ឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។ ពេល​នោះ គ្រប់​គ្នា​នឹង​ទទួល​ការ​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។

ដ្បិត​អំនួត​របស់​យើង ជា​បន្ទាល់​ចេញ​ពី​មន‌សិការ​របស់​យើង បញ្ជាក់​ថា យើង​បាន​ប្រព្រឹត្ត​នៅ​ក្នុង​លោកីយ៍​នេះ ហើយ​ជា​ពិសេស​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​របស់​ព្រះ​វិញ។

ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូប‌កាយ​នេះ​នៅ​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម