Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ កូរិន‌ថូស 15:41

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អា​ទិ​ត្យ​មាន​សិរីល្អ​ម៉្យាង ព្រះ‌ចន្ទ​មាន​សិរីល្អ​ម៉្យាង ផ្កា​យក៏​មាន​សិរីល្អ​ម៉្យាង ហើយ​សូម្បី​តែ​ផ្កា​យក៏​មាន​សិរីល្អ​ផ្សេង​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ សម្រាប់​ទុក​ជា​ទី​សម្គាល់​នៃ​រដូវ ថ្ងៃ និង​ឆ្នាំ

បើ​ខ្ញុំ​បាន​មើល​ទៅ​ព្រះ‌អាទិត្យ ក្នុង​កាល​ដែល​ចាំង​មក ឬ​ទៅ​ព្រះ‌ចន្ទ​ដែល​ភ្លឺ​ត្រសែត​ទៅ

ពេល​ទូល‌បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ព្រះ‌អង្គ​បាន​ប្រតិស្ឋាន

គ្រា​នោះ ព្រះ‌ចន្ទ​នឹង​ត្រូវ​ជ្រប់​មុខ ហើយ​ព្រះ‌អាទិត្យ​នឹង​ត្រូវ​អៀន‌ខ្មាស ដោយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​សោយ‌រាជ្យ លើ​ភ្នំ​ស៊ីយ៉ូន​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ ពួក​ចាស់​ទុំ​របស់​ព្រះ‌អង្គ។

ព្រះ‌រាជា​មាន​រាជ‌ឱង្ការទៅ​អ្នក​នោះ​ដែរ​ថា "ឯ​អ្នក ចូរ​ត្រួត​លើ​ទី​ក្រុង​ប្រាំ​ចុះ"។

មាន​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប‌កាយ​នៅ​ផែនដី តែ​សិរី‌ល្អរបស់​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ ផ្សេង​ពី​រូប‌កាយ​នៅ​ផែនដី។

ចំណែក​ឯ​មនុស្ស​ស្លាប់​ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប‌កាយ​ពុក​រលួយ តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក​រលួយ។

ហើយ​ក្រែង​អ្នក​រាល់​គ្នា​ងើប​ភ្នែក​ទៅ​លើ​មេឃ ហើយ​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​អស់​នៅ​លើ​មេឃ នោះ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ក្រោម​មេឃ​វិញ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម