១ កូរិនថូស 15:27ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិត «ព្រះបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះបាទរបស់ព្រះអង្គ» ។ ប៉ុន្ដែ ដែលចែងថា «ដាក់អ្វីៗទាំងអស់ឲ្យនៅក្រោម» នោះច្បាស់ហើយថា មិនមែនរួមបញ្ចូលទាំងព្រះអង្គដែលដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមព្រះគ្រីស្ទនោះឡើយ។ សូមមើលជំពូក |
លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។