អែសរ៉ា 9:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ជាសេចក្ដីដែលព្រះអង្គបានបង្គាប់មក ដោយសារពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គថា "ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកស្មោកគ្រោក ដោយព្រោះអំពើស្មោកគ្រោករបស់ប្រជាជនដែលនៅស្រុកនោះ ហើយដោយព្រោះអំពើគួរស្អប់ខ្ពើមដែលគេបានប្រព្រឹត្ត ស្រុកនោះមានពេញដោយសេចក្ដីស្មោកគ្រោករបស់គេ ចាប់ពីចុងម្ខាង រហូតដល់ចុងម្ខាង។ សូមមើលជំពូក |
កាលការទាំងនេះបានសម្រេចហើយ ពួកមេដឹកនាំបានចូលមកប្រាប់ខ្ញុំថា "ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ និងសាសន៍អាម៉ូរីវិញ។