អែសរ៉ា 8:30ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ពួកសង្ឃ និងពួកលេវី ក៏ទទួលយកប្រាក់ មាស និងគ្រឿងប្រដាប់ដែលគេបានថ្លឹង ដើម្បីនាំយកទៅក្រុងយេរូសាឡិម ទៅដាក់ក្នុងព្រះដំណាក់របស់ព្រះនៃយើង»។ សូមមើលជំពូក |
ដ្បិតខ្ញុំខ្មាសមិនហ៊ានទូលសូមទាហាន និងពលសេះពីស្តេច ដើម្បីការពារពួកយើងពីខ្មាំងសត្រូវតាមផ្លូវឡើយ ព្រោះយើងបានទូលស្តេចថា "ព្រះហស្តរបស់ព្រះនៃយើង សណ្ឋិតនៅលើអស់អ្នកដែលស្វែងរកព្រះអង្គ ដើម្បីប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា និងសេចក្ដីក្រោធរបស់ព្រះអង្គ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលព្រះអង្គ"។