ក្នុងពួកកូនចៅភីនេហាស មានគើសុន។ ក្នុងពួកកូនចៅអ៊ីថាម៉ារ មានដានីយ៉ែល។ ក្នុងពួកកូនចៅដាវីឌ មានហាធូស។
នេះជាពួកបុត្រារបស់ព្រះបាទដាវីឌ ដែលទ្រង់បង្កើតនៅក្រុងហេប្រុន គឺអាំណូន ជាបុត្រច្បង កើតពីនាងអ័ហ៊ីណោម អ្នកស្រុកយេសរាល បុត្រទីពីរ គឺដានីយ៉ែល កើតពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល។
បុត្ររបស់សេកានា គឺសេម៉ាយ៉ា ហើយបុត្ររបស់សេម៉ាយ៉ា គឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត ទាំងអស់មានប្រាំមួយអង្គ។
«អ្នកទាំងនេះ ជាមេលើវង្សានុវង្សរបស់ឪពុក ហើយនេះជាបញ្ជីរាយនាមនៃអស់អ្នកដែលបានឡើងពីក្រុងបាប៊ីឡូនមកជាមួយខ្ញុំ នៅក្នុងរជ្ជកាលរបស់ព្រះបាទអើថាស៊ើកសេស
«ខ្ញុំបានប្រមូលអ្នកទាំងនោះមកត្រង់មាត់ទន្លេ ដែលហូរទៅឯក្រុងអាហាវ៉ា ហើយយើងបោះជំរំនៅទីនោះបីថ្ងៃ។ ពេលខ្ញុំត្រួតពិនិត្យមើលប្រជាជន និងពួកសង្ឃ ខ្ញុំមិនឃើញមានពួកកូនចៅលេវីម្នាក់សោះនៅទីនោះ។