អែសរ៉ា 8:18ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហើយដោយព្រះហស្តដ៏ល្អរបស់ព្រះនៃយើង បានសណ្ឋិតលើយើង គេក៏បាននាំមនុស្សម្នាក់ដែលប្រកបដោយប្រាជ្ញាមកជួបយើង ពីពូជពង្សម៉ាស់លី ជាកូនលេវី ដែលជាកូនអ៊ីស្រាអែល គឺសេរេប៊ីយ៉ា ព្រមទាំងកូនប្រុសៗ និងបងប្អូនរបស់គាត់ ទាំងអស់មាន ១៨ នាក់ សូមមើលជំពូក |
ព្រមទាំងប្រោសប្រទានសេចក្ដីសប្បុរសរបស់ព្រះអង្គដល់ខ្ញុំ នៅចំពោះស្តេច ពួកទីប្រឹក្សារបស់ស្ដេច និងនៅចំពោះមន្ត្រីដ៏មានអំណាចរបស់ស្តេចទៀតផង។ ខ្ញុំមានសេចក្ដីក្លាហាន ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ បានសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានប្រមូលអស់លោកដែលជាមេដឹកនាំរបស់អ៊ីស្រាអែល ឲ្យឡើងទៅជាមួយខ្ញុំ»។
ដ្បិតខ្ញុំខ្មាសមិនហ៊ានទូលសូមទាហាន និងពលសេះពីស្តេច ដើម្បីការពារពួកយើងពីខ្មាំងសត្រូវតាមផ្លូវឡើយ ព្រោះយើងបានទូលស្តេចថា "ព្រះហស្តរបស់ព្រះនៃយើង សណ្ឋិតនៅលើអស់អ្នកដែលស្វែងរកព្រះអង្គ ដើម្បីប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា និងសេចក្ដីក្រោធរបស់ព្រះអង្គ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលព្រះអង្គ"។
និងរាជសារមួយច្បាប់ជូនលោកអេសាភ ជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យលោកផ្ដល់ឈើមកទូលបង្គំធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ និងសម្រាប់ធ្វើកំផែងទីក្រុង ហើយសម្រាប់ធ្វើផ្ទះ ដែលទូលបង្គំត្រូវស្នាក់នៅផង»។ ស្តេចក៏អនុញ្ញាតឲ្យ តាមដែលព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំបានសណ្ឋិតលើខ្ញុំ។