អែសរ៉ា 8:15ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«ខ្ញុំបានប្រមូលអ្នកទាំងនោះមកត្រង់មាត់ទន្លេ ដែលហូរទៅឯក្រុងអាហាវ៉ា ហើយយើងបោះជំរំនៅទីនោះបីថ្ងៃ។ ពេលខ្ញុំត្រួតពិនិត្យមើលប្រជាជន និងពួកសង្ឃ ខ្ញុំមិនឃើញមានពួកកូនចៅលេវីម្នាក់សោះនៅទីនោះ។ សូមមើលជំពូក |
ព្រមទាំងប្រោសប្រទានសេចក្ដីសប្បុរសរបស់ព្រះអង្គដល់ខ្ញុំ នៅចំពោះស្តេច ពួកទីប្រឹក្សារបស់ស្ដេច និងនៅចំពោះមន្ត្រីដ៏មានអំណាចរបស់ស្តេចទៀតផង។ ខ្ញុំមានសេចក្ដីក្លាហាន ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ បានសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានប្រមូលអស់លោកដែលជាមេដឹកនាំរបស់អ៊ីស្រាអែល ឲ្យឡើងទៅជាមួយខ្ញុំ»។