Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អែសរ៉ា 7:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ឆ្នាំ​ទី​ប្រាំពីរ ក្នុង​រជ្ជ​កាលព្រះ​បាទ​អើថា‌ស៊ើក‌សេស ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ​វិហារ​ខ្លះ ក៏​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ដែរ។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ចាស់​ទុំ​នៃ​សាសន៍​យូដា​ក៏​សាង​សង់ ហើយ​មាន​សេចក្ដី​ចម្រើន តាម​ទំនាយ​របស់​ហោរា​ហាកាយ និង​សាការី ជា​កូន​អ៊ីដោ បាន​ថ្លែង។ ពួក​គេ​បាន​បង្ហើយ​ការ​សាង​សង់​ព្រះ​ដំណាក់ ដោយ​សារ​បញ្ជា​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល និងដោយ​សារ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ‌បាទ​ស៊ីរូស ព្រះ‌បាទ​ដារី‌យុស និង​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី។

មួយ​ទៀត យើង​បញ្ជាក់​ប្រាប់​អស់​លោក​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ ពួក​អ្នក​បម្រើ​ព្រះ​វិហារ ឬ​ពួក​អ្នក​បំពេញ​ការ​ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ នោះមិន​ត្រូវ​ទារ​ពន្ធ​ដារ សួយ‌អាករ ឬ​ពន្ធ‌ផ្លូវ​ពី​អ្នក​ទាំង​នោះ​ឡើយ។

លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំពីរនៃរជ្ជ‌កាលរបស់​ស្តេច។

នេះ​ជា​ពាក្យ​របស់​លោក​នេហេមា ជា​កូន​លោក​ហាកាលា។ នៅ​ខែ​មិគ្គសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃនៃ​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស គឺ​ពេល​ដែល​ខ្ញុំស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី

ឯ​ប្រជា‌ជន​ឯ​ទៀតៗ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញពី​ប្រជា‌ជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ ដើម្បី​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ គឺ​អស់​អ្នក​ដែល​មាន​ចំណេះ និង​ការ​យល់​ដឹង

រី​ឯ​ពួក​សង្ឃ និង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​សូរ៉ូ‌បា‌បិល ជា​កូន​សាលធាល និង​យេសួរ​មាន សេ‌រ៉ាយ៉ា យេរេមា អែសរ៉ា

នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទីម្ភៃ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ស្រា​ថ្វាយ​ស្ដេច។ ពី​មុនមក ខ្ញុំ​មិន​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម​ក្រំ​នៅ​ចំពោះ​ស្ដេច​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម