នេះជាសំណៅសំបុត្រដែលថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកទេសាភិបាល ជាសហការីរបស់លោក ដែលនៅខេត្តខាងនាយទន្លេ បានផ្ញើទៅព្រះបាទដារីយុស។
នេះជាសំណៅនៃសំបុត្រដែលពួកគេបានផ្ញើ៖ «សូមទូលថ្វាយព្រះបាទអើថាស៊ើកសេស ទូលបង្គំយើងខ្ញុំ ជាប្រជាជននៅខាងនាយទន្លេ ៘
កាលគេបានអានរាជសាររបស់ព្រះបាទអើថាស៊ើកសេស នៅមុខរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងសហការីរបស់គេរួចហើយ គេក៏ប្រញាប់ប្រញាល់ទៅជួបពួកសាសន៍យូដា នៅក្រុងយេរូសាឡិម ហើយបង្ខំឲ្យគេបញ្ឈប់ការសាងសង់ ដោយកម្លាំង និងអំណាច។
«រេហ៊ូម ជាមេបញ្ជាការ ស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗរបស់ខ្លួន ពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស ពួកអើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ
នៅគ្រាដដែលនោះ ថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងសហការី បានមកជួបពួកសាសន៍យូដា ហើយសួរថា៖ «តើអ្នកណាបានចេញបញ្ជាឲ្យអ្នករាល់គ្នាសង់ដំណាក់នេះ ហើយបង្ហើយកំផែងនេះ?»
ក្នុងសំបុត្រដែលគេផ្ញើទៅស្តេច មានសរសេរដូច្នេះថា៖ «សូមក្រាបបង្គំទូលថ្វាយព្រះករុណាដារីយុស សូមព្រះករុណាប្រកបដោយសេចក្ដីសុខចម្រើន!
«ដូច្នេះ លោកថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ លោកសេថារ-បូសណាយ ព្រមទាំងពួកទេសាភិបាល ជាសហការីរបស់លោក ដែលនៅខាងនាយទន្លេ ត្រូវនៅឲ្យឆ្ងាយពីទីនោះទៅ
គេក៏បានប្រគល់រាជក្រឹត្យរបស់ស្ដេច ជូនលោកនាយកតំណាងស្តេច និងពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយលោកទាំងនោះក៏ជួយគាំទ្រប្រជាជន និងព្រះដំណាក់របស់ព្រះ»។