អែសរ៉ា 4:19ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦យើងក៏បានបញ្ជាឲ្យគេពិនិត្យស្រាវជ្រាវ ហើយឃើញថា តាំងពីចាស់បុរាណមក ទីក្រុងនោះបានលើកគ្នាឡើងទាស់នឹងពួកស្តេច ក៏បង្កើតការបះបោរ និងបង្កឲ្យមានចលាចលមែន សូមមើលជំពូក |
ដើម្បីឲ្យគេស្រាវជ្រាវរកក្នុងសៀវភៅកំណត់ត្រានៃអយ្យកោរបស់ព្រះករុណា យ៉ាងនោះ ព្រះករុណានឹងឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះ ជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់ខេត្តនានា ហើយថា កាលពីចាស់បុរាណ គេតែងតែបង្កឲ្យមានចលាចលជានិច្ច។ ហេតុនេះហើយបានជាទីក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។
ដូច្នេះ ប្រសិនបើព្រះករុណាយល់ឃើញថាជាការគួរ សូមឲ្យគេស្រាវជ្រាវរកក្នុងមន្ទីរលិខិតហ្លួង នៅស្រុកបាប៊ីឡូន ដើម្បីបញ្ជាក់ថា ព្រះបាទស៊ីរូសពិតជាបានចេញបញ្ជាឲ្យសង់ព្រះដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិមមែន ឬយ៉ាងណា រួចសូមព្រះករុណាផ្ញើសេចក្ដីសម្រេចមកយើងខ្ញុំអំពីរឿងនេះ តាមទ្រង់សព្វព្រះហឫទ័យចុះ»។