អែសរ៉ា 3:13ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហេតុនេះហើយបានជាប្រជាជនមិនអាចដឹងថា សំឡេងណាដែលអរសប្បាយ និងសំឡេងណាដែលជាសំឡេងរបស់អ្នកដែលយំបានឡើយ ព្រោះប្រជាជនស្រែកយ៉ាងខ្លាំង ហើយសម្រែកនោះក៏ឮទៅឆ្ងាយ។ សូមមើលជំពូក |
ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។