ចំណែកកូនចៅពួកសង្ឃមាន កូនចៅហាបាយ៉ា កូនចៅហាកូស កូនចៅបារស៊ីឡាយ (ដែលយកកូនស្រីរបស់បារស៊ីឡាយ ជាអ្នកស្រុកកាឡាតធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ)។
កាលព្រះបាទដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ីជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ និងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម
ប៉ុន្តែ ចូរសម្ដែងសេចក្ដីសប្បុរសដល់ពួកកូនបារស៊ីឡាយ អ្នកស្រុកកាឡាតវិញ ហើយឲ្យគេនៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់បុត្រ ដ្បិតគេបានមកទទួលបិតា នៅគ្រាដែលបិតាបានរត់ពីអាប់សាឡុមបងរបស់បុត្រទៅ។
ទីប្រាំពីរត្រូវហាកូស ទីប្រាំបីត្រូវអ័ប៊ីយ៉ា
កូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា និងកូនចៅនេកូដា រួមទាំងអស់មាន ៦៥២ នាក់។
នៅជាប់នឹងពួកលោក មានម្រេម៉ូត ជាកូនរបស់អ៊ូរីយ៉ា និងជាចៅរបស់ហាកូស បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានមស៊ូឡាម ជាកូនរបស់បេរេគា និងជាចៅរបស់មសេសាបេល បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានសាដុក ជាកូនរបស់ប្អាណា បានជួសជុល។