អែសរ៉ា 10:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ សេកានា កូនយេហ៊ីអែល ជាកូនចៅអេឡាំ ពោលទៅកាន់លោកអែសរ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តរំលងទាស់នឹងព្រះរបស់យើងខ្ញុំ ដោយបានរៀបការជាមួយស្ដ្រីសាសន៍ដទៃ ជាប្រជាជនរស់នៅស្រុកនេះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ពេលនេះនៅមានសង្ឃឹមដល់អ៊ីស្រាអែលដែរ។ សូមមើលជំពូក |
កាលការទាំងនេះបានសម្រេចហើយ ពួកមេដឹកនាំបានចូលមកប្រាប់ខ្ញុំថា "ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ និងសាសន៍អាម៉ូរីវិញ។