Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេ‌សេ‌គាល 9:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លំដាប់​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ ដោយ​ព្រះ‌សៀង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​ឲ្យ​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ​ក្នុង​ទី​ក្រុង​ចូល​មក​ជិត​ចុះ ត្រូវ​ឲ្យ​គ្រប់​គ្នា​កាន់​គ្រឿង​ប្រហារ​របស់​ខ្លួន​នៅ​ដៃ​ផង»។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​គេ​ក៏​បាន​ចូល​ទៅ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត។ ព្រះបាទ​យេហ៊ូវ​បាន​តម្រូវ​ឲ្យ​មាន​មនុស្ស​ប៉ែតសិប​នាក់​នៅ​ជា​ខាង​ក្រៅ ដោយ​បង្គាប់​ថា៖ «បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ខ្ញុំ​ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​បាន​រត់​រួច នោះ​អ្នក​ដែល​ឲ្យ​គេ​រួច​ទៅ នឹង​ត្រូវ​ស្លាប់​ជំនួស​អ្នក​នោះ​វិញ»។

ព្រះ​ក៏​ចាត់​ទេវតា​មួយ​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ នោះ​ព្រះ‌យេហូវ៉ា​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស។

ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​សាសន៍​អេស៊ីព្ទ កាល​ណា​ព្រះ‌អង្គ​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង ព្រះ‌អង្គ​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទះ​ឡើយ។

បន្ទាប់មក ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ? តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​យើង?» ខ្ញុំ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល‌បង្គំ​ចុះ!»។

ចូរ​លើក​ទង់​ឡើង​នៅ​ខាង​ក្រុង​ស៊ីយ៉ូន ត្រូវ​រត់​ទៅ កុំ​បង្អង់​ឡើយ ព្រោះ​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង។

ដូច​ជា​និមិត្ត​ដែល​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ ក្នុង​កាល​ដែល​ខ្ញុំ​មក ដើម្បី​បំផ្លាញ​ទី​ក្រុង និមិត្ត​ទាំង​នោះ ដូច​ជា​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ដូច្នេះ ខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ​ចុះ។

ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​សិរី‌ល្អ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​ពេល​ដែល​ព្រះ‌អង្គ​ត្រូវ​ជំនុំ​ជម្រះ បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ!»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម