អេសេគាល 7:26ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មហន្តរាយកើតមានផ្ទួនៗ ហើយក៏នឹងឮពាក្យចចាម អារាមអាក្រក់ជាបន្តបន្ទាប់ គេស្វែងរកនិមិត្តពីពួកហោរា ប៉ុន្តែ ក្រឹត្យវិន័យនឹងបាត់អស់ ហើយគ្មានការប្រឹក្សាពីចាស់ទុំទៀតដែរ។ សូមមើលជំពូក |
កាលណាគេសួរអ្នកថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ? អ្នកត្រូវប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក ការនោះកំពុងតែមកហើយ ក៏នឹងបានសម្រេច នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់យើង ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់យើង គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសម្គាល់របស់មិនស្អាត និងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃសប្ប័ទរបស់យើង ហើយយើងក៏ត្រូវអាប់ឱននៅក្នុងពួកគេ។