អេសេគាល 5:10ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុក ហើយយើងនឹងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ព្រមទាំងកម្ចាត់កម្ចាយសំណល់របស់អ្នកទៅគ្រប់ទិសទី»។ សូមមើលជំពូក |
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។
យើងនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីង គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ និងអំណត់ គេនឹងស្លាប់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំបំផុត។ ដោយសារដាវ និងអំណត់ គេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ហើយជាទីប្រមាថមើលងាយ។
ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ព្រះអង្គ តែចំពោះយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ មានតែសេចក្ដីអាម៉ាស់មុខ គឺទាំងអ្នកស្រុកយូដា អ្នកនៅក្រុងយេរូសាឡិម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ គឺនៅអស់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេទៅ ព្រោះតែអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងព្រះអង្គ។