អេសេគាល 48:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ជាប់នឹងទឹកដីរបស់យូដា ចាប់ពីខាងកើតរហូតដល់ខាងលិច ជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយ គឺទទឹងពីរម៉ឺនប្រាំពាន់ខ្នាត ហើយបណ្តោយក៏ប៉ុននឹងចំណែកស្រុកឯទៀត គឺចាប់តាំងពីខាងកើត រហូតដល់ខាងលិចឯទីបរិសុទ្ធ និងនៅកណ្ដាលនោះ។ សូមមើលជំពូក |
ដីដែលសល់នឹងបានជារបស់ចៅហ្វាយ គឺនៅទាំងសងខាងដីបរិសុទ្ធនោះ និងកន្លែងសម្រាប់ទីក្រុងដែលនៅខាងមុខដីបរិសុទ្ធទាំងពីរម៉ឺនប្រាំពាន់ខ្នាត ចេញទៅព្រំប្រទល់ខាងកើត ហើយនៅមុខពីរម៉ឺនប្រាំពាន់ខ្នាត ចេញទៅព្រំប្រទល់ខាងលិច ឲ្យប៉ុនស្មើនឹងចំណែកដីឯទៀត នោះទុកសម្រាប់ចៅហ្វាយ ហើយដីបរិសុទ្ធដែលបានថ្វាយ និងទីបរិសុទ្ធរបស់ព្រះវិហារ ត្រូវនៅកណ្ដាលនោះ។