ជាប់នឹងទឹកដីរបស់អេប្រាអិម ចាប់តាំងពីខាងកើត រហូតដល់ខាងលិច មានចំណែកសម្រាប់កុលសម្ព័ន្ធរូបេន។
នាងលេអាក៏មានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ នាងដាក់ឈ្មោះកូននោះថា "រូបេន" ដ្បិតនាងពោលថា៖ «ព្រះយេហូវ៉ាបានទតឃើញទុក្ខព្រួយរបស់ខ្ញុំ ឥឡូវនេះ ប្តីខ្ញុំប្រាកដជានឹងស្រឡាញ់ខ្ញុំមិនខាន»។
ជាប់នឹងទឹកដីរបស់រូបេន ចាប់ពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធយូដា។
ឯទន្លេយ័រដាន់ នោះជាព្រំប្រទល់ស្រុករបស់កូនចៅរូបេន នេះហើយជាមត៌ករបស់រូបេន តាមពូជអំបូររបស់គេ ព្រមទាំងទីក្រុង និងភូមិទាំងប៉ុន្មានផង។