អេសេគាល 48:28ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហើយជាប់នឹងទឹកដីរបស់កាដខាងត្បូងបំផុត ព្រំប្រទល់ស្រុករបស់គេ ត្រូវលាតសន្ឋឹងចាប់ពីក្រុងតាម៉ារ ទៅដល់ទឹកមេរីបា-កាដេស តាមជ្រោះអេស៊ីព្ទ រហូតដល់សមុទ្រធំ។ សូមមើលជំពូក |
(ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំប្រទល់ស្រុកអេស៊ីព្ទ រហូតដល់ព្រំប្រទល់ក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេដឹកនាំសាសន៍ភីលីស្ទីនប្រាំនាក់ជាអ្នកត្រួតត្រា គឺក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រុន) ហើយស្រុករបស់សាសន៍អាវីមនៅខាងត្បូង