រីឯកុលសម្ព័ន្ធឯទៀត ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធបេនយ៉ាមីន។
ដូច្នេះ ដីដែលត្រូវទុកសម្រាប់ចៅហ្វាយ ជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសម្រាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្ដាលទឹកដីរបស់យូដា និងទឹកដីរបស់បេនយ៉ាមីន នោះត្រូវទុកសម្រាប់ចៅហ្វាយ។
ឆ្នោតដំបូងត្រូវចំលើកុលសម្ព័ន្ធនៃពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ ហើយទឹកដីរបស់គេ ស្ថិតនៅចន្លោះទឹកដីរបស់ពួកកូនចៅយូដា និងពួកកូនចៅយ៉ូសែប។