Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេ‌សេ‌គាល 48:21

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដី​ដែល​សល់​នឹង​បាន​ជា​របស់​ចៅ‌ហ្វាយ គឺ​នៅ​ទាំង​សង​ខាង​ដី​បរិសុទ្ធ​នោះ និង​កន្លែង​សម្រាប់​ទី​ក្រុង​ដែល​នៅ​ខាង​មុខ​ដី​បរិសុទ្ធ​ទាំង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ចេញ​ទៅ​ព្រំ​ប្រទល់​ខាង​កើត ហើយ​នៅ​មុខ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ចេញ​ទៅ​ព្រំ​ប្រទល់​ខាង​លិច ឲ្យ​ប៉ុន​ស្មើ​នឹង​ចំណែក​ដី​ឯ​ទៀត នោះ​ទុក​សម្រាប់​ចៅ‌ហ្វាយ ហើយ​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ និង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ ត្រូវ​នៅ​កណ្ដាល​នោះ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង នឹង​ធ្វើ​ជា​ស្តេច​លើ​គេ ហើយ​គេ​ទាំង​អស់​គ្នា​នឹង​មាន​គង្វាល​តែ​ម្នាក់ គេ​នឹង​ដើរ​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង។

តង្វាយ​បរិសុទ្ធ​នេះ​ត្រូវ​បាន​សម្រាប់​ពួក​សង្ឃ ឯ​ខាង​ជើង​នោះ បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ហើយ​ខាង​លិច មាន​ទទឹង​ជា‌មួយ​ម៉ឺន​ខ្នាត ខាង​កើត​ទទឹង​មួយ​ម៉ឺន​ខ្នាត ហើយ​ខាង​ត្បូង​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ឯ​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​នឹង​នៅ​កណ្ដាល​នោះ។

ដី​ដែល​ថ្វាយ​ជា​តង្វាយ ទាំង​អស់​បណ្តោយ​ត្រូវ​ជា​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ហើយ​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត អ្នក​ទាំង​អស់​គ្នា​ត្រូវ​ថ្វាយ​ដី​បរិសុទ្ធ​នេះ​បួន​ជ្រុង​ស្មើ ព្រម​ទាំង​មាន​កន្លែង​សម្រាប់​ទី​ក្រុង​ផង។

ដូច្នេះ ដី​ដែល​ត្រូវ​ទុក​សម្រាប់​ចៅ‌ហ្វាយ ជា​ដី​ដែល​ជាប់​ត​ពី​ដី​របស់​ពួក​លេវី ហើយ​ពី​ដី​សម្រាប់​ទី​ក្រុង គឺ​ទាំង​អស់​ដែល​នៅ​កណ្ដាល​ទឹក​ដី​របស់​យូដា និង​ទឹក​ដី​របស់​បេនយ៉ាមីន នោះ​ត្រូវ​ទុក​សម្រាប់​ចៅ‌ហ្វាយ។

ជាប់​នឹង​ទឹក​ដី​របស់​យូដា ចាប់​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ហើយ​បណ្តោយ​ក៏​ប៉ុន​នឹង​ចំណែក​ស្រុក​ឯ​ទៀត គឺ​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច​ឯ​ទី​បរិសុទ្ធ និង​នៅ​កណ្ដាល​នោះ។

ពេល​នោះ កូន‌ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មក​ជួប​ជុំ​គ្នា ហើយ​គេ​នឹង​តាំង​ឲ្យ​មាន​មេ​ដឹក​នាំ​តែ​មួយ​គ្រប់​គ្រង​លើ​គេ គេ​នឹង​ឡើង​ចេញ​ពី​ស្រុក​នោះ ដ្បិត​ថ្ងៃ​របស់​យេស‌រាល នឹង​បាន​ជា​ថ្ងៃ​មួយ​ដ៏​ធំ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម