ពួកអ្នកដែលរកស៊ីធ្វើការនៅក្នុងទីក្រុង ពីគ្រប់ទាំងកុលសម្ព័ន្ធអ៊ីស្រាអែល គេនឹងភ្ជួររាស់ដីនោះ។
ហើយអ្នករាល់គ្នាត្រូវទុកដីរបស់ទីក្រុងទទឹងប្រាំពាន់ បណ្តោយពីរម៉ឺនប្រាំពាន់ ទន្ទឹមនឹងដីបរិសុទ្ធដែលបានថ្វាយដល់ព្រះហើយ នោះសម្រាប់ពួកវង្សអ៊ីស្រាអែលទាំងអស់គ្នា។
ដីដែលសល់នៅតាមបណ្តោយជាប់តពីដីបរិសុទ្ធ ខាងកើតត្រូវជាមួយម៉ឺនខ្នាត ហើយខាងលិចមួយម៉ឺនខ្នាត នោះជាដីជាប់តពីដីបរិសុទ្ធ ឯផលចម្រើនពីដីនោះ នឹងបានសម្រាប់ជាអាហារដល់ពួកអ្នកដែលរកស៊ីនៅក្នុងទីក្រុង។
ដីដែលថ្វាយជាតង្វាយ ទាំងអស់បណ្តោយត្រូវជាពីរម៉ឺនប្រាំពាន់ខ្នាត ហើយទទឹងពីរម៉ឺនប្រាំពាន់ខ្នាត អ្នកទាំងអស់គ្នាត្រូវថ្វាយដីបរិសុទ្ធនេះបួនជ្រុងស្មើ ព្រមទាំងមានកន្លែងសម្រាប់ទីក្រុងផង។