ទីក្រុងនោះត្រូវមានដីទំនេរនៅជុំវិញ គឺខាងជើង ត្រូវមានពីររយហាសិបខ្នាត ខាងត្បូងពីររយហាសិបខ្នាត ខាងកើតពីររយហាសិបខ្នាត និងខាងលិចពីររយហាសិបខ្នាតដែរ។
ឯទំហំទីក្រុងនោះ គឺខាងជើង ត្រូវជាបួនពាន់ប្រាំរយខ្នាត ខាងត្បូងបួនពាន់ប្រាំរយខ្នាត ខាងកើតបួនពាន់ប្រាំរយខ្នាត ហើយខាងលិចបួនពាន់ប្រាំរយខ្នាតដែរ។
ដីដែលសល់នៅតាមបណ្តោយជាប់តពីដីបរិសុទ្ធ ខាងកើតត្រូវជាមួយម៉ឺនខ្នាត ហើយខាងលិចមួយម៉ឺនខ្នាត នោះជាដីជាប់តពីដីបរិសុទ្ធ ឯផលចម្រើនពីដីនោះ នឹងបានសម្រាប់ជាអាហារដល់ពួកអ្នកដែលរកស៊ីនៅក្នុងទីក្រុង។