ឯប្រទល់នឹងស្រុករបស់ពួកសង្ឃ នោះពួកលេវីត្រូវមានដីបណ្តោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងមួយម៉ឺនហត្ថ។ ដីទាំងមូលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងពីរម៉ឺន ហត្ថ។
ឯចំណែកមុនបង្អស់នៃផលដំបូងដែលកើតពីដីរបស់អ្នក ត្រូវយកមកក្នុងដំណាក់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
ត្រូវឲ្យយករង្វាស់ដដែល ដើម្បីវាស់ដីម្តុំបណ្តោយពីរម៉ឺនប្រាំពាន់ ហើយទទឹងមួយម៉ឺន ឯទីបរិសុទ្ធដែលជាបរិសុទ្ធបំផុត នោះនឹងនៅក្នុងដីម្តុំនោះ
ហើយមួយផ្នែកទៀត ត្រូវមានដីបណ្តោយពីរម៉ឺនប្រាំពាន់ និងទទឹងមួយម៉ឺនសម្រាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសម្រាប់ជាកេរអាករដល់គេ ឲ្យគេមានទីក្រុងរស់នៅ
នេះនឹងបានជាតង្វាយបរិសុទ្ធសម្រាប់ពួកសង្ឃ ជាតង្វាយលើកចេញពីចំណែកដី ដែលគេបានថ្វាយនោះ ទុកជារបស់បរិសុទ្ធបំផុត ជាប់នឹងទឹកដីរបស់ពួកលេវី។
មិនត្រូវឲ្យគេលក់អ្វីពីនោះឡើយ ក៏មិនត្រូវប្តូរ ឬបញ្ជូនផលដំបូងចេញទៅឯណាដែរ ដ្បិតផលនោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា។
ឯស្រែចម្ការទាំងប៉ុន្មាននៅជុំវិញទីក្រុងរបស់គេ នោះលក់មិនបានទេ ដ្បិតជាកេរអាកររបស់គេនៅអស់កល្បជានិច្ច។
ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ព្រោះអ្នកដែលធ្វើការ គួរនឹងបានប្រាក់ឈ្នួល។ កុំឲ្យផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។
ចូរប្រយ័ត្ន មិនត្រូវបំភ្លេចពួកលេវីឡើយ រហូតអស់មួយជីវិតដែលអ្នករស់នៅស្រុករបស់អ្នក។