អេសេគាល 47:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកក៏ប្រាប់ខ្ញុំថា៖ «ទឹកនេះហូរចេញទៅទិសខាងកើត ធ្លាក់ចុះទៅដល់ស្រុកវាល ហើយហូរធ្លាក់ទៅសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ ទឹកសមុទ្រនឹងទៅជាល្អវិញ។ សូមមើលជំពូក |
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។